
កសាងអនាគតកម្ពុជា
M26 Cambodia គឺជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេ ដែលឧទ្ទិសដល់ការផ្តល់នូវផលិតផលគុណភាពខ្ពស់ និងសេវាកម្មពិសេសដល់អ្នកសាងសង់ និងអ្នកម៉ៅការទូទាំងប្រទេសកម្ពុជា។
រឿងរបស់យើង
ក្រុមហ៊ុន M26 ជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេ ដែលមានឯកទេសក្នុងការនាំចូល និង ចែកចាយផលិតផលការពារជម្រាបទឹក ផលិតផលថ្នាំលាបកម្រាល និងគីមីសំណង់ផ្សេងៗដែលមានគុណភាពខ្ពស់សម្រាប់វិស័យសំណង់។
យើងបានប្តេជ្ញាក្នុងការស្វែងរកផលិតផលដ៏ល្អបំផុតជាមួយតម្លៃសមរម្យ ព្រមទាំងផ្តល់ជំនួយបច្ចេកទេសយ៉ាងល្អឥតខ្ចោះ។ ការប្តេជ្ញារបស់យើងនេះ បានធ្វើឲ្យយើងក្លាយជាដៃគូរដ៏ទុកចិត្តសម្រាប់អ្នកសាងសង់ និងវិស្វករសំណង់នៅទូរទាំងប្រទេសកម្ពុជា។

បេសកកម្មរបស់យើង
បេសកកម្មរបស់យើងគឺស្វែងរកផលិតផលសំណង់ដែលមានគុណភាពល្អបំផុតជាមួយតម្លៃសមរម្យ។ យើងធានាថាផលិតផលនាំចូលទាំងអស់ ត្រូវបានត្រួតពិនិត្យដោយស្តង់ដារខ្ពស់ និងមានការគាំទ្រ ជួយផ្នែកបច្ចេកទេសយ៉ាងពេញលេញពីក្រុមការងារជំនាញរបស់យើង។ យើងខិតខំឱ្យអតិថិជនទទួលបានដំណោះស្រាយល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាពគម្រោងសំណង់របស់ពួកគេ។
ចក្ខុវិស័យរបស់យើង
យើងមានចក្ខុវិស័យក្នុងការទទួលខុសត្រូវចំពោះតម្រូវការលើការសាងសង់ និងសំណង់នៅក្នុងប្រទេសកម្ពុជា នៅពេលដែលអតិថិជនជ្រើសរើសយើងខ្ញុំ។ គោលបំណងរបស់យើងគឺធ្វើជាដៃគូដ៏ទុកចិត្តបានសម្រាប់គម្រោងគ្រប់យ៉ាង ដោយធានានូវគុណភាព និងភាពពេញចិត្ត។ លើសពីនេះទៅទៀត យើងបានប្តេជ្ញាចិត្តក្នុងការបង្កើតឱកាសការងារសម្រាប់យុវជនជំនាន់ថ្មី ដោយផ្តល់ជំនាញ និងសមត្ថភាពដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យសំណង់។
តម្លៃរបស់យើង
គោលការណ៍ស្នូលទាំងនេះជាគន្លងដឹកនាំសកម្មភាពទាំងអស់របស់យើង ហើយបង្កើតទំនាក់ទំនងរវាងយើងនិងអតិថិជន ដៃគូ និងសហគមន៍។
គុណភាពជាអាទិភាព
យើងយកគុណភាពជាអាទិភាព ក្នុងគ្រប់អ្វីដែលយើងធ្វើ ដើម្បីធានាថាអតិថិជនទទួលបានផលិតផល និងសេវាកម្មល្អបំផុត។
ផ្តោតលើអតិថិជន
ជោគជ័យរបស់អ្នកគឺជោគជ័យរបស់យើង។ យើងនៅទីនេះដើម្បីគាំទ្រគម្រោងរបស់អ្នក។
ភាពជឿទុកចិត្តបាន
គុណភាពមានស្ថិរភាព និងការដឹកជញ្ជូនទាន់ពេលដែលអ្នកអាចទុកចិត្តបាន។
ការច្នៃប្រឌិត
កែលម្អជានិច្ច និងនាំយកដំណោះស្រាយថ្មីៗទៅតាមតម្រូវការទីផ្សារ។
